ការបង្ហាញខ្លួន នៃកំពូលស្មាតហ្វូន របស់ Apple ហាក់ខិតមកដល់ ខណៈដែល ក្រុមហ៊ុនជាច្រើន ក៏កំពុងត្រៀមបញ្ចេញនូវកំពូលស្មាតហ្វូន ( flagship ) របស់ខ្លួន ស្របពេលដំណាលគ្នា ។
Google Project Ara
ស្មាតហ្វូនរបស់ Google នេះ មានលក្ខណៈពិសេសត្រង់ថា អ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្ដូរ មុខងារគ្រឿងបន្លាស់នានា ដោយខ្លួនឯង ដូងជាការប្តូរ កាមេរ៉ា, ឧបករណ៍បំពងសម្លេង ជាដើម ។
Samsung Galaxy Note 7
អាចមាន អេក្រង់ទំហំ ៥,៧ ឬ ៥,៨អ៊ិញ ប្រភេទ QHD Super AMOLED អាចបំពាក់បន្ទះ Chip ប្រភេទ Snapdragon 821 ឬ Exynos 8893 SoC ជាមួយ RAM 6GB និងអង្គផ្ទុកទិន្នន័យ 64/128/256 GB ហើយមានកាមេរ៉ា dual-pixel PDAF កម្រិតចាប់រូបភាព ១២មេហ្គាភិចសែល ។
ASUS ZenFone 3
ស្មាតហ្វូនម៉ូដែល ZenFone ត្រូវគេទទួលស្គាល់ថាមានតម្លៃមិនខ្ពស់ដូច ស្មាតហ្វូនផ្សេងៗ តែសមត្ថភាព មិនចាញ់គ្នា ។ សម្រាប់ ZenFone 3 អាចមានតម្លៃ ២៥០ ដុល្លារ (តម្លៃបរទេស) ដោយមានបំពាក់នូវបន្ទះ Chip ប្រភេទ Snapdragon 615 អមជាមួយ RAM 3GB អង្គផ្ទុកទិន្នន័យ 32GB អេក្រង់ ៥,៥អ៊ិញ កាមេរ៉ាចាប់រូបភាពកម្រិត ១៣មេហ្គាភិចសែល ។
Motorola Moto Z និងMoto Z Force
ស្មាតហ្វូន ទាំង ២ នេះខុសគ្នាត្រង់ទំហំ បន្តិចប៉ុណ្ណោះ ហើយលក្ខណៈសម្បត្តិរបស់វា គឺមានអេក្រង់ដែលមិនចាំងថ្ងៃទំហំ ៥,៥អ៊ិញ ដែលអាចបញ្ចេញរូបភាព ក្នុងកម្រិត QHD AMOLED ។ លើសពីនេះ ស្មាតហ្វូនទាំង ២ ត្រូវគេសន្និដ្ឋានដំណើរការដោយ បន្ទះ Chip Snapdragon 820 អមជាមួយ RAM ទំហំ 4GB ។
Source: Sabay
0 comments: