Monday, July 11, 2016

​កូដ​ ​បញ្ជា​យានអវកាស​ ​Apollo 11​ ​ត្រូវ​ដាក់​ឲ្យ​ទាញ​យក​ ​ដោយសេរី

Apollo 11​ ​ជា​យាន​អវកាស​របស់​អាមេរិក​ ​ដែល​ចុះ​ចត​ ​លើ​ភព​ព្រះចន្ទ​​​ដំបូង​បំផុត​ ​ក្នុង​ឆ្នាំ​ ​១៩៦៩​ ​។​ ​យាន​នេះ​ ​ក៏​បាន​បង្កើត​នូវ​សករាជ​ថ្មី​ ​នៃ​បច្ចេកវិទ្យា​ ​និង​ធ្វើ​ឲ្យ​មនុស្ស​ ​អាច​ស្គាល់​កាន់​តែ​ច្បាស់​ពី​ភព​នានា​ ​ផង​ដែរ​។​
1658006-o_195up05vl9hbl2e1rs2n3t87oe-full
ក្នុង​នោះ​ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​មាន​អតីត​បុគ្គលិក​ហាត់​ការ​របស់​ ​NASA​ ​បាន​បញ្ចេញ​ ​និង​ដាក់​ឲ្យ​ទាញ​យក​ កូដ ​សម្រាប់​បញ្ជា​យានអវកាស​ ​Apollo 11​ ​ជា​សាធារណៈ​។​ ​ដោយ​បុគ្គលិក​ខាង​លើ​ ​បាន​បញ្ជាក់​ថា​ ​ព្រោះ​គេ​ចង់​ឲ្យ​អ្នក​ស្រាវជ្រាវ​ក្មេងៗ​ជំនាន់​ក្រោយ​ ​មាន​ភាព​ងាយស្រួល​ ​និង​អាច​ប្រើប្រាស់ ​កូដទាំងនេះ ​ទៅ​បង្កើត​បច្ចេកវិទ្យា​ទំនើប​ផ្សេងៗ​។
សម្រាប់​ប្រិយមិត្ត​ ​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ ​កូដ​ទាំង​នោះ​ ​អាច​ទាញ​យក​ ​ពី​តំណ​ភ្ជាប់​នេះ​

SHARE THIS

Author:

0 comments: