Thursday, July 7, 2016

​លេច​រូបរាង​ទូរសព្ទ​​ស៊េរី​ថ្មី​​របស់​ Nokia ដើរ​ដោយ​ Android

ថ្ងៃ​នេះ​មាន​រូបភាព​មួយ​សន្លឹក​ត្រូវ​បាន​គេ​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ដោយ​សន្និដ្ឋាន​ថា​ជា​ទូរសព្ទ​សេរី​ថ្មី​​របស់​ Nokia ដែល​​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android។
New-Nokia-Rumour
រូបភាព​នៃ​ទូរសព្ទ​ខាង​លើ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ម៉ូដែល​ Nokia P1 ដោយ​មាន​​ពណ៌​ជា​ពីរ​ជម្រើស​​គឺ​ ខៀវ​ និង​ ទឹក​ក្រូច។ នេះ​បើ​តាម​រូបភាព​បាន​បង្ហាញ។ ទូរសព្ទ​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ទៀត​ថា​ផលិត​ដោយ​ក្រុមហ៊ុន​ InFocus/Sharp ដែល​ Foxconn បាន​ទិញ​យក​កាល​ពី​ដើម​ឆ្នាំ។ទាក់​ទង​នឹង​ព័ត៌មាន​អំពី​ លក្ខណៈ​សម្បត្តិ​ទូរសព្ទ​, តម្លៃ​ ឬ​ កាល​បរិច្ឆេទ​ ចេញ​លក់​​នៅ​​មិន​ទាន់​​មាន​​ប្រភព​ណា​មួយ​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ៕​​​​​​

SHARE THIS

Author:

0 comments: