Source: Sabay News
ជយោ!! U16 កម្ពុជាឈ្នះ U16 ថៃ ដោយលទ្ធផល ៣-១
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំ (U16) ទទួលបានជ័យជម្នះ៣-១ លើក្រុមបាល់ទាត់ជម្រើសជាតិថៃក្រោម អាយុ១៦ឆ្នាំ នៅទីលាន Nongjok National Training Center ប្រទេសថៃ ដើម្បីត្រៀមខ្លួនចូលប្រកួតពានរង្វាន់ AFF U-16 Championship 2016 ។ នេះបើតាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នេះជាការប្រកួតឈ្នះលើកទីពីរសម្រាប់ក្រុម U16 កម្ពុុជានៅលើទឹកដីថៃសម្រាប់ការប្រកួតមិត្តភាព៣លើកកន្លង បន្ទាប់ពីចាញ់ក្រុមយុវជនថនបូរីថៃ (Thonburi) ២-០ និងឈ្នះក្រុមឆនបូរី (Chunbory) ដោយលទ្ធផល ៥-១៕
ក្រុម U16 កម្ពុជា
ក្រុម U16 ថៃ
0 comments: