Akbar ជាស្ដេចគ្រងរាជ្យក្នុងវាំងមួយ ដែលមានការពេញចិត្ត និងស្រលាញ់លោក Birbal ខ្លាំងណាស់ រហូតតែងតាំងជាមេមន្ត្រី។ តែការស្រលាញ់នេះ ធ្វើឲ្យមន្ត្រីម្នាក់ទៀត ច្រណែនយ៉ាងខ្លាំង។ គេក៏តែងតែចង់ក្លាយជាមេមន្ត្រីដែរ ប៉ុន្តែមិនអាចធ្វើទៅរួចដូច Birbal ឡើយ។
ថ្ងៃមួយស្ដេច Akbar បានសរសើរ Birbal នៅពីមុខមន្ត្រីទាំងអស់ ដែលធ្វើឲ្យមន្ត្រីខាងលើរឹតតែខឹងសម្បារបន្ថែមទៀត ដោយនិយាយថា ”ព្រះអង្គសរសើរ Birbal ជារឿងអយុត្តិធម៌ណាស់ តែបើ Birbal អាចឆ្លើយ ៣សំណួរបាន គាត់នឹងទទួលស្គាល់ការពិតថា Birbal ជាមនុស្សឆ្លាត។ និយាយបែបនេះរួច ស្ដេច Akbar ក៏យល់ព្រមឲ្យមន្ត្រីរូបនេះសួរ Birbal ចំនួន ៣សំណួរតែម្ដងគឺ៖
១. តើលើមេឃមានផ្កាយចំនួនប៉ុន្មាន?
២. កន្លែងណាជាចំណុចកណ្ដាលផែនដី?
៣. តើមានមនុស្សប្រុស និងមនុស្សស្រីប៉ុន្មាននាក់លើពិភពលោក?
២. កន្លែងណាជាចំណុចកណ្ដាលផែនដី?
៣. តើមានមនុស្សប្រុស និងមនុស្សស្រីប៉ុន្មាននាក់លើពិភពលោក?
ក្រោយសួររួច ស្ដេចបានប្រគល់សំណួរទាំង៣ ឲ្យ Birbal ឆ្លើយ ដោយដាក់លក្ខខ័ណ្ឌថា បើមិនអាចឆ្លើយបានទេ Birbal ត្រូវតែលាលែងចេញពីតំណែង។
សំណួរទី១៖ Birbal បានយករោមចៀមមកបង្ហាញ ហើយនិយាយថា ”ផ្កាយលើមេឃមានច្រើនដូចរោមចៀមលើខ្លួនចៀមអីចឹង បើអ្នកចង់ដឹងផ្កាយមានប៉ុន្មាន អ្នកត្រូវរាប់រោមចៀមឲ្យអស់សិន”។ មន្ត្រីនោះសម្រេចថាជាចម្លើយត្រឹមត្រូវ។
សំណួរទី២៖ Birbal បានគូខ្សែបន្ទាត់មួយគូ លើកម្រាលឥដ្ឋ ហើយយកដែកមូលតូចចុចចំចន្លោះបន្ទាត់ទាំងពីរ រួចប្រាប់ថានេះជាចំណុចកណ្ដាលផែនដី បើមន្ត្រីណាមានចម្ងល់អាចវាស់ខ្លួនឯងបាន។
សំណួរទី៣៖ Birbal ប្រាប់ថា “ការរាប់ចំនួនមនុស្សប្រុស និងស្រីពិតប្រាកដក្នុងពិភពលោក គឺជួបបញ្ហាដូចរាប់មន្ត្រី មហាតលិកក្នុងវាំងដូច្នោះដែរ គឺពិបាកកំណត់ភេទស្រី ឬប្រុសណាស់។ ប្រសិនបើមន្ត្រីទាំងអស់ត្រូវបានសម្លាប់ នោះខ្ញុំរាប់មិនឲ្យខុសទេ”។ មន្ត្រីនោះមើលមុខ Birbal ទាំងភ្ញាក់ផ្អើល រួចសុខចិត្តឲ្យ Birbal ធ្វើមេមន្ត្រីបន្តទៀត៕
គំនិតអប់រំក្នុងរឿង៖ មិនមានបញ្ហាណា ថាមនុស្សមិនអាចដោះស្រាយបានទេ គឺតែងតែមានផ្លូវដើរជានិច្ច បើយើងប្រើការគិតឲ្យបានវែងឆ្ងាយ។
Source: SB
0 comments: