បើតាមពាក្យចចាមអារ៉ាមកន្លងមកឲ្យដឹងថា iPhone 7 នឹងមានបំពាក់បច្ចេកវិទ្យាថ្មីគឺ កាមេរ៉ាភ្លោះ ស្រដៀងទៅនឹង Huawei P9 និង LG G5 ដែរ។
យ៉ាងណាក្ដីបើតាមព៌ត័មានចុងក្រោយមានប្រភពចេញពីរោងចក្រ Foxconn បានបង្ហាញថាបច្ចេកវិទ្យាកាមេរ៉ាភ្លោះលើ iPhone 7 ត្រូវបានរំសាយចោលហើយ ដោយសារតែបច្ចេកវិទ្យានេះនៅខ្ចីនៅឡើយ។ ព័ត៌មាននេះអាចនឹងធ្វើឲ្យអ្នកគាំទ្រដែលទន្ទឹងរង់ចាំមួយចំនួនបែរជាអស់សង្ឃឹម ប៉ុន្តែគេជឿថាកាមេរ៉ាភ្លោះអាចនឹងលេចមុខលើ iPhone ជំនាន់ក្រោយៗទៀត។
ទាក់ទងនឹងលក្ខណៈសម្បត្តិរបស់ iPhone 7 ដែលគ្រោងនឹងប្រកាសប៉ុន្មានខែខាងមុខនេះ គេរំពឹងថានឹងមានការកែប្រែថ្មីមួយចំនួន ដូចជារូបរាងខាងក្រៅ, គ្មានរន្ធកាសទំហំ 3.5mm និងអាចមានប៊ូតុង Home ថ្មីដែលកាន់តែពិសេស៕
អត្ថបទទាក់ទង: អនាគតផលិតផលAppleអាចនឹងមានរាង360ដឺក្រេ
0 comments: