Facebook បានព្យាយាមបន្ថែមភាសាជាច្រើននៅលើពិភពលោក ក្នុងនោះក៏មានភាសាខ្មែរដែរកាលពីប៉ុន្មានខែមុន។ រហូតថ្ងៃនេះទើបក្រុមការងារ Facebook ប្រចាំនៅកម្ពុជាបានផ្ដល់សារដ៏រំភើបមួយគឺ ភាសាខ្មែរត្រូវបានបញ្ចូលជាផ្លូវការជាមួយភាសាដទៃទៀតក្នុងបណ្ដាញទំនាក់ទំនងដ៏មានប្រជាប្រិយភាពមួយនេះ។
-ចង់ដឹងច្បាស់ ប្រិយមិត្តគ្រាន់តែចូលទៅកាន់ Setting=>ជ្រើសយក Language នៅខាងឆ្វេងដៃ រួចយក Edit បន្ទាប់មកអូសចុះក្រោមរហូតពាក្យ “ភាសាខ្មែរ” រួចចុច Save Change ដូចរូបជាការស្រេច។
-ម្យ៉ាងទៀតនៅពេលប្រិយមិត្តទទួលបានសារពី Facebook នោះក៏អាចប្ដូរភាសាខ្មែរបានដោយងាយ ដូចរូប។
បញ្ជាក់៖ ប្រិយមិត្កដែលមិនទាន់ទម្លាប់ប្រើភាសាខ្មែរនៅលើ Facebook អាចជ្រើសរើសភាសាអង់គ្លេសមួយទៀត ក្រោយពីជ្រើសរួច។ តើប្រិយមិត្តបានប្តូរទៅប្រើភាសាខ្មែរឬនៅ?
Source: Sabay News
អានបន្ត: IPhone 7នឹងមិនមានកាមេរ៉ាភ្លោះទេ
0 comments: