Zlatan Ibrahimovic នឹងចុះកុងត្រានៅក្លឹបបិសាចក្រហម Manchester United នៅថ្ងៃសុក្រ ឬចុងសប្ដាហ៍នេះ។
Zlatan Ibrahimovic
ខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែត វ័យ៣៤ឆ្នាំ បានបញ្ចប់កុងត្រាជាមួយក្លឹប Paris St-Germain និងរំពឹងថានឹងចុះកុងត្រា១ឆ្នាំនៅ Old Trafford។ Zlatan ដែលធ្លាប់ឈ្នះពានលីគកំពូលនៅ៤ប្រទេសផ្សេងគ្នា គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Ligue 1 របស់បារាំងរដូវកាលមុន ដោយស៊ុតបាន៣៨គ្រាប់ ប៉ុន្តែនៅ Euro 2016 រូបគេរកគ្រាប់មិនបានទេ ធ្វើឲ្យស៊ុយអែតធ្លាក់ត្រឹមវគ្គចែកពូល។
តារាឆ្នើមរូបនេះ នឹងក្លាយជាកីឡាករទី២ ដែលចុះកុងត្រានៅ Man Utd ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Jose Mourinho ខណៈដែលក្លឹបបានទិញចូលខ្សែការពារជម្រើសជាតិកូឌីវ័រ វ័យ២២ឆ្នាំ Eric Bailly ពីក្លឹប Villarreal ក្នុងតម្លៃ៣០លានផោនបានម្នាក់ហើយ៕
0 comments: