ក្លឹបបិសាចក្រហម Manchester United ខិតជិតដល់ការចុះកុងត្រានាំយកខ្សែបម្រើ Henrikh Mkhitaryan ហើយ បន្ទាប់ពីក្លឹប Borussia Dortmund ប្រកាសថា អ្នកចាត់ការ Jose Mourinho របស់ក្រុម Man Utd បានដេញថ្លៃខ្ពស់ជាងមុន។
ខ្សែបម្រើ Henrikh Mkhitaryan របស់ក្រុម Dortmund
Mkhitaryan វ័យ២៧ឆ្នាំនៅជាប់កុងត្រា១ឆ្នាំទៀតជាមួយ Dortmund ខណៈដែលក្លឹបអាល្លឺម៉ង់មួយនេះ ក៏ចង់ឲ្យរូបគេបន្តកុងត្រាថ្មីទៀតដែរ ប៉ុន្តែកីឡាករជម្រើសជាតិអាមេនី ចង់បានបទពិសោធន៍ថ្មីលេងនៅ Premier League ទោះបីជាក្រុម Man Utd ពុំបានលេងនៅ UEFA Champions League រដូវកាលក្រោយក៏ដោយ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា Man Utd បានដាក់សំណើដេញថ្លៃខ្សែបម្រើរូបនេះ ២៦លានផោន (៣៤,៦២លានដុល្លារ)។
Hans-Joachim Watzke នាយកប្រតិបត្តិក្លឹប Dortmund បានប្រាប់ដល់ Sport Blind ថ្ងៃអង្គារម្សិលមិញថា៖ “ស្ថានភាពបច្ចុប្បន្ន មានភាពខុសប្លែក។ Man Utd បានឲ្យថ្លៃខ្ពស់ជាងមុន។ ក្នុងស្ថានភាពបែបនេះ មានរឿងច្រើនដែលយើងត្រូវពិចារណា ហើយនៅទីបំផុតនៃចំណុចមួយ យើងត្រូវតែសម្រេចចិត្ត”។
Mkhitaryan ស៊ុតបាន១៨គ្រាប់ និង Assists ២៥ រដូវកាលមុន ជួយឲ្យក្រុម Dortmund បញ្ចប់ចំណាត់ថ្នាក់លេខ២នៅ Bundesliga បន្ទាប់ពី Bayern Munich និងទទួលបានជើងឯករង German Cup ក្រោយចាញ់ Bayern នៅវគ្គផ្ដាច់ព្រ័ត្រផងដែរ៕
Source: SB
0 comments: