Monday, July 11, 2016

ព័រទុយហ្គាល់​ ឈ្នះ​ពាន​ Euro ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

ព័រទុយហ្គាល់​ ឈ្នះ​ពាន​ Euro ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ បាន​ឈ្នះ​ពាន​​ Euro 2016 ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​​លើ​ក្រុម​​ម្ចាស់​ផ្ទះ​​​បារាំង​​ ១-០ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ អម្បាញ់មិញ​នេះ។
                                                              ខ្សែ​​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ Eder (លេខ៩)


បារាំង​ មាន​ឱកាស​​ជា​ច្រើន​នៅ​តង់​ទី​១ ទាំង​​តារា​ឆ្នើម​ Antoine Griezmann, Moussa Sissoko និង​ Andre-Pierre Gignac ​ដែល​ដូរ​ចូល​នៅ​ចុង​ម៉ោង​ក៏​ស៊ុត​ល្អ​ៗ​ ប៉ុន្តែ​ត្រូវ​អ្នកចាំទី​ Rui Patricio ​របស់​ព័រទុយហ្គាល់​ សង្គ្រោះ​បាន​យ៉ាង​អស្ចារ្យ។ លុះ​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ព័រទុយហ្គាល់​ ​រក​បាន​គ្រាប់​ជ័យ​ជម្នះ​ ដែល​ស៊ុត​​ដោយ​​ខ្សែ​​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ Eder ​របស់​ក្លឹប​បារាំង​ Lille OSC នៅ​នាទី​ទី​១០៩។
រីឯ​ប្រធាន​ក្រុម​ព័រទុយហ្គាល់​ Cristiano Ronaldo ​​លេង​បាន​តែ​២៥​នាទី​ប៉ុណ្ណោះ ត្រូវ​ក្រុម​គ្រូពេទ្យ​សែង​ចេញ និង​ជំនួស​វិញ​ដោយ​ Ricardo Quaresma បន្ទាប់​ពី​រង​របួស​ជង្គង់​ ក្រោយ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ Dimitri Payet។
លទ្ធផល​នេះ​​មាន​ន័យ​ថា ព័រទុយហ្គាល់​ឈ្នះ​ពាន​ Euro ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ បន្ទាប់​ពី​ខក​ខាន​កាល​ឆ្នាំ​២០០៤ ដោយ​ចាញ់​ក្រិក​ ១-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ទឹក​ដី​ខ្លួន​ឯង។ ចំណែក​ឯ​បារាំង​វិញ គោល​បំណង​ចង់​លើក​ពាន​ Euro ជា​លើក​ទី​៣ ​ចង់​​ស្មើ​កំណត់ត្រា​ក្រុម​អេស្ប៉ាញ និង​អាល្លឺម៉ង់​នោះ គឺ​មិន​អាច​សម្រេច​បាន​ទេ បាន​ត្រឹម​តែ​សោក​ស្ដាយ ក្នុង​ទឹក​ដី​ខ្លួន​ឯង​ប៉ុណ្ណោះ៕



Thursday, July 7, 2016

ព័រទុយហ្គាល់​ យក​ឈ្នះ​វែល​ ២-០ ឡើង​ផ្ដាច់ព្រ័ត្រ​ Euro 2016

ព័រទុយហ្គាល់​ យក​ឈ្នះ​វែល​ ២-០ ឡើង​ផ្ដាច់ព្រ័ត្រ​ Euro 2016











ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Euro 2016 ​មុន​គេ​ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​លើ​វែល​ ២-០ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​អម្បាញ់មិញ​នេះ។

២​គ្រាប់​របស់​ព័រទុយហ្គាល់ រក​បាន​ដោយ​ការ​តែត​របស់​តារា​ឆ្នើម​ Cristiano Ronaldo ​របស់​ក្លឹប​ Real Madrid​ នៅ​នាទី​៥០ និង​ខ្សែ​បម្រើ​ Nani កីឡាករ​ថ្មី​របស់​ក្លឹប​ Valencia ​ស៊ុត​នៅ​នាទី​៥៣ បន្ទាប់​ពី Ronaldo ស៊ុត​ទៅ Nani បន្ថែម​ចូល​ទី​បាន​សម្រេច។ ដូច្នេះ​ព័រទុយហ្គាល់​ នឹង​ត្រូវ​ប៉ះ​​អាល្លឺម៉ង់ ឬ​ម្ចាស់​ផ្ទះ​បារាំង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី​១១ ខែ​កក្កដា​ខាង​មុខ៕

Sunday, July 3, 2016

អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​បាន​ បំបាក់​អ៊ីតាលី​ ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ដ៏​តាន​ដឹង​បំផុត​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី​អឺរ៉ូ​២០១៦។
នៅ​ក្នុង​ម៉ោង​ប្រកួត​​៩០​នាទី​ក្រុម​ទាំង​២​ធ្វើ​បាន​លទ្ធផល​ស្មើគ្នា​ ១-១ ខណៈ​អាល្លឺម៉ង់​រក​បាន​១គ្រាប់​មុន​នៅ​នាទី ៦៥ ដោយ​ខ្សែ​បម្រើ Mesut Ozil មុន​ពេល​ត្រូវ​អ៊ីតាលី​តាម​ស្មើ​បាន​វិញ​នៅ​នាទី ៧៨​ដោយ​ខ្សែ​ការពារ​ Leonardo Bonucci តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​១១ម៉ែត្រ។
ចប់​៩០​នាទី​លទ្ធផល​ស្មើគ្នា ១-១ ហើយ​ឈាន​ដល់​វគ្គ​ថែម​ម៉ោង​១៥​នាទី​២ដង​ក្រុម​ទាំង​២ មិន​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​គ្នា​នោះ​ទេ​ធ្វើ​ឲ្យ​ការ​ប្រកួត​ត្រូវ​សម្រេច​ដោយ​ការ​ទាត់បាល់​ប៉េណាល់ទី​​។ នៅ​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​ត្រូវ​ចំណាយ​ការ​ស៊ុត​រហូត​ដល់ម្ខាង៩គ្រាប់​ទើប​រក​ឃើញ​អ្នកឈ្នះ​បន្ទាប់​ពី​៥គ្រាប់ដំបូង​អាល្លឺម៉ង់​ និង​អ៊ីតាលី​ស៊ុត​មិន​ចូល​៣នាក់​ស្មើគ្នា។
ឈាន​ដល់​ការ​ស៊ុត​ទី​៦, ៧, ៨ និង​៩ អាល្លឺម៉ង់​សុទ្ធ​តែ​ធ្វើ​បានសម្រេច​​តែ​អ៊ីតាលី​បែរ​ជា​ភ្លាត់​ស្នៀត​ស៊ុត​មិន​ចូល​គ្រាប់​ចុងក្រោយ​ធ្វើឲ្យ​អាល្លឺម៉ង់​យក​ឈ្នះ​ក្នុង​លទ្ធផល​៦ ទល់៥ ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ត្រូវ​រង​ចាំ​ការ​ឈ្នះ​រវាង អ៊ីស្លង់​និង​ម្ចាស់​ផ្ទះ​បារាំង៕



Balotelli ​វិល​ត្រលប់​មក​ហ្វឹកហាត់​វិញ​ជាមួយ Liverpool

Balotelli ​វិល​ត្រលប់​មក​ហ្វឹកហាត់​វិញ​ជាមួយ Liverpool

ខ្សែ​ប្រយុទ្ធ Mario Balotelli ​បាន​វិល​ត្រលប់​មក​ហ្វឹកហាត់​វិញ​ជាមួយ​ក្រុម Liverpool ​ហើយ ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​នៅ Merseyside ។
35E4235D00000578-3671588-image-m-21_1467480357544
Balotelli ​បាន​ចំណាយ​ពេល​មួយ​រដូវកាល​ជាមួយ​ក្រុម AC Milan ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង ​ហើយ​រដូវកាល​ថ្មី​ខាងមុខ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ត្រលប់​មក​ជួយ​ក្រុម Liverpool ​វិញ​ហើយ។ កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ “ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​គ្រប់គ្រាន់​ទេ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ល្អ​ឡើង​វិញ តែ​វា​ត្រូវ​ការ​ពេល។ ខ្ញុំ​ចង់​ឈ្នះ​ពាន Ballon dÓr ”។
35E4230100000578-3671588-image-m-13_1467480225076
អតីត​កីឡាករ Man City ​ខាង​លើ​មិន​បាន​ជាប់​ជម្រើស​ជាតិ​អ៊ីតាលី​នោះ​ទេ​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ​នេះ ដោយសារ​តែ​ទម្រង់​លេង​របស់​គេ​ហាក់​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​។ យ៉ាងណា​មិញ ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​តាំង​ចិត្ត​ហើយ​ថា​រូបគេ​នឹង​ប្រឹងប្រែង​រក​ចំណុច​កំពូល​របស់​ខ្លួន​ឡើង​វិញ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

Thursday, June 30, 2016

Neymar និង​កីឡាករ​ លើស​អាយុ​២ទៀត​ មានឈ្មោះ​ទៅ​អូឡាំពិក

Neymar និង​កីឡាករ​ លើស​អាយុ​២ទៀត​ មានឈ្មោះ​ទៅ​អូឡាំពិក

ខ្សែ​ប្រយុទ្ធ​​ឆ្នើម​ Neymar របស់​ Barcelona និង​ Douglas Costa របស់​ Bayern Munich ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​ឈុត​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣ឆ្នាំ​របស់​ប្រេស៊ីល​ សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុង​នាម​ជា​កីឡាករ​លើស​អាយុ​។ 
Neymar-of-Brazil-Rio-2016ខ្សែ​ប្រយុទ្ធ​​ឆ្នើម​ Neymar
កីឡាករ​លើស​អាយុ​ទី៣​របស់​ក្រុម​ដែល​មាន​រហស្សនាម​ថា ​Samba​ គឺ​បាន​ទៅ​លើ​ Fernando Prass អ្នក​ចាំ​ទី​មក​ពី​ក្រុម Palmeiras។​ លោក​ Rogerio Micale គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​យុវជន​​មាន​កាតព្វកិច្ច​ដឹក​នាំ​ប្រេស៊ីល​សម្រាប់​ព្រឹត្តិការណ៍​៤ឆ្នាំ​ម្ដង​ខាង​លើ​ បន្ទាប់​ពី​លោក Dunga ត្រូវ​សហព័ន្ធ​បាល់​ទាត់​នៃ​ប្រទេស​ប្រេស៊ីល​បណ្ដេញ​ចេញ។

បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​សម្រាប់​កីឡា​អូឡាំពិក​វិញ្ញាសា​បាល់​ទាត់​បុរស​៖
អ្នក​ចាំ​ទី​៖ Fernando Prass (Palmeira), Uilson (Atletico Mineiro)។
ខ្សែ​ការពារ​៖ Marquinhos (PSG), Luan (Vasco da Gama), Rodrigo Caio (Sao Paulo), Zeca (Santos), William (Internacional), Douglas Santos (Atletico Mineiro)។
ខ្សែ​បម្រើ​៖ Thiago Maia (Santos), Rodrigo Dourado (Internacional), Fred (Shakhtar Donetsk), Rafinha (Barcelona), Felipe Anderson (Lazio)។
ខ្សែ​ប្រយុទ្ធ​៖ Neymar (Barcelona), Douglas Costa (Bayern Munich), Gabriel Jesus (Palmeiras), Gabriel Barbosa (Santos), Luan (Gremio)៕
neymar
Olympics+Day+15+Men+Football+Final+Brazil+J05sqsLLjW8l