
Cristiano Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់
Ronaldo ធ្លាប់ឈ្នះពានរង្វាន់កំពូលកីឡាករល្អបំផុតលើលោក Ballon d’Or ៣ដង និងឈ្នះពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League ៣ដង សរុបទាំងកាលនៅក្រុម Manchester United និងក្រុម Real Madrid ប៉ុន្តែតារាឆ្នើមរូបនេះ ពុំទាន់ឈ្នះពានអ្វីមួយ ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់នៅឡើយទេ។
កីឡាករវ័យ៣១ឆ្នាំរូបនេះ បាននិយាយថា៖ “ខ្ញុំតែងតែនិយាយថា វាជាសុបិនក្លាយជាការពិត បើអាចឈ្នះពានជាមួយក្រុមជម្រើសជាតិខ្ញុំ។ ក្នុងអាជីពរបស់ខ្ញុំ ខ្ញុំធ្លាប់បានឈ្នះពានរង្វាន់ជាច្រើន និងធ្លាប់ឈ្នះពានរង្វាន់កំពូលៗ ប៉ុន្តែបើអាចឈ្នះពានជាមួយព័រទុយហ្គាល់ ពិតជាអស្ចារ្យបំផុត”។
CR7 នឹងត្រូវជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ជាបន្ត ពេលប៉ះក្រុមក្រូអាត នៅវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Euro 2016 នាវេលាម៉ោង០២:០០នាទីយប់នេះ និងត្រូវប្រឈមមុខតទល់នឹងមិត្តរួមក្លឹប Real Madrid ខ្សែបម្រើ Luka Modric ផងដែរ៕
Source: Sabay News
0 comments: