Apple ទើបទទួលបានប៉ាតង់ អេក្រង់ប្រភេទថ្មី ដែលអាចបញ្ចេញរូបភាព បានគ្រប់ជ្រុង ដូចជាខាងមុខ ចំហៀង និង ខាងក្រោយ ។
សម្រាប់អេក្រង់នេះ មតិមួយចំនួន សន្និដ្ឋានថា Apple នឹងធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូន ហើយនឹងបំបាក់គូប្រជែងបានយ៉ាងជោគជ័យ ។ លើសពីនេះ យោងតាមមាត្រដ្ឋាន នៃស្មាតហ្វូនក្នុងប៉ាតង់ iPhone ត្រូវផ្លាស់ប្ដូររាងទាំងស្រុង ដោយមិនមានប៊ូតុងអ្វីទាំងអស់ ហើយជំនួសមកវិញ នូវការបញ្ជាតែលើអេក្រង់កោង ៣៦០ ដឺក្រេ ។
Apple មិនបានបញ្ជាក់អ្វី ទាក់ទងនឹងអេក្រង់ថ្មីនេះទេ ហើយអ្នកជំនាញជាច្រើន លើកឡើងថាការចុះប៉ាតង់គឺជារឿងធម្មតា តែការធ្វើឲ្យផលិតផលនោះ ចេញជារូបរាង គឺជាអ្វីដែល Apple ត្រូវតែសម្រេចឲ្យបាន ៕
0 comments: