Samsung នឹងក្លាយជាអ្នក ផ្គត់ផ្គង់កាមេរ៉ាភ្លោះ សម្រាប់ស្មាតហ្វូនរបស់ ក្រុមហ៊ុន Xiaomi Oppo និង LeEco ចាប់ពីខែកក្កដា ឆ្នាំ២០១៦ នេះតទៅ ។
សម្រាប់ Xiaomi ពួកគេក៏ធ្លាប់បំពាក់ នូវប្រភេទកាមេរ៉ា ទោលរបស់ Samsung សម្រាប់ម៉ូដែលមុនៗ ហើយ សម្រាប់កាមេរ៉ាភ្លោះនេះ គេសន្និដ្ឋានថា នឹងមានលើ Xiaomi Mi 5s ដែលនឹងមានវត្តមានលើទីផ្សារ នាប៉ុន្មានខែខាងមុខ ។
Mi 5s
ចំពោះ ការសហការគ្នានេះ Samsung បានកាត់បន្ថយ ការផលិតសម្ភារៈផ្ទះបាយ រហូតដល់ទៅជាង ៦០% ដើម្បីងាកទៅសម្រុកផលិតកាមេរ៉ាសម្រាប់ Xiaomi Oppo និង LeEco ព្រោះពួកគេជឿថា តម្រូវការរបស់ក្រុមហ៊ុន ទាំង ៣ នេះអាចធ្វើចំណូលរបស់ Samsung កើនឡើងទ្វេដង ៕
0 comments: