ក្លឹបបិសាចក្រហម Manchester United ទទួលបានសញ្ញាវិជ្ជមានថា នឹងអាចទិញយកខ្សែបម្រើ James Rodriguez របស់ក្លឹប Real Madrid បាន នៅរដូវក្ដៅនេះ។
ខ្សែបម្រើ James Rodriguez របស់ក្លឹប Real Madrid
តារាឆ្នើមក្រុមជម្រើសជាតិកូឡុំប៊ី James ដែលផ្ទេរទៅ Real ក្នុងតម្លៃ ៥៦លានផោន ក្រោយចប់ World Cup 2014 អាចនឹងផ្ទេរទៅ Man Utd ក្នុងតម្លៃ ៥០លានផោន (៦៨,៤២លានដុល្លារ)។ សេចក្ដីរាយការណ៍ ពីអេស្ប៉ាញបានឲ្យដឹងថា កីឡាករវ័យ២៤ឆ្នាំរូបនេះ បានប្រកាសលក់ផ្ទះហើយ ខណៈដែលអនាគតរបស់គេនៅស្រពិចស្រពិល បន្ទាប់ពីពុំជាប់ជម្រើសដំបូងនៅក្រុមស្ដេចស រដូវកាលមុន។
ភ្នាក់ងាររបស់ James លោក Jorge Mendes ក៏ជាភ្នាក់ងាររបស់ Jose Mourinho អ្នកចាត់ការថ្មីក្រុម Man Utd ផងដែរ ដូច្នេះការផ្ទេរទៅ Old Trafford អាចនឹងកើតឡើងឆាប់ៗ បន្ទាប់ពីក្រុមជម្រើសជាតិកូឡុំប៊ី ធ្លាក់ចេញពីពានរង្វាន់ Copa America 2016 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
Source: Sabay News
0 comments: