យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ឲ្យដឹងថាក្រុមហ៊ុនចិន Tencent បានព្រមព្រៀងទិញយកភាគហ៊ុនចំនួន ៨៤,៣% របស់ក្រុមហ៊ុន Supercell អ្នកបង្កើតហ្គេម Clash of Clans ពីក្រុមហ៊ុនជប៉ុនឈ្មោះ SoftBank។
ការទិញយកហ៊ុនរបស់ Supercellនេះធ្វើឡើងក្នុងទំហំទឹកប្រាក់ចំនួន ៨,៥៧ ពាន់លានដុល្លារ។ ការសម្រេចចិត្តលក់ចេញហ៊ុនរបស់ Supercell នេះដែរក៏ព្រោះតែ SoftBank ចង់កាត់បន្ថយបំណុលរបស់ខ្លួន។ ក្រុមហ៊ុននេះក៏បានប្រកាសពីការដាក់លក់ហ៊ុន Alibaba ដែលមានតម្លៃយ៉ាងហោចណាស់ ៧,៩ ពាន់លានដុល្លារ។
ដោយឡែកខាងក្រុមហ៊ុន Tencent ឯណោះវិញនឹងអាចពង្រីកទីផ្សារហ្គេមរបស់ខ្លួនបានកាន់តែធំពីការទិញយក Supercell ដោយបច្ចុប្បន្នក្រុមហ៊ុនចិននេះមានកាន់កាប់ក្រុមហ៊ុន Riot Games អ្នកផលិតហ្គេមកុំព្យូទ័រ League of Legends ជាហ្គេមអាចរកចំណូលបានច្រើនលើសលប់៕
0 comments: