Mesut Ozil របស់អាល្លឹម៉ង់លេខ៨
អាល្លឺម៉ង់ គ្រប់គ្រងបាល់បានដល់ទៅ៦៩% និងស៊ុតសរុប១៦ជើង ចំគោលដៅ៣ជើង ប៉ុន្តែនៅតែគ្មានសំណាងអាចរកគ្រាប់បាល់បញ្ចូលទីបាន។ នេះជាលើកដំបូង ដែលអាល្លឺម៉ង់រកគ្រាប់អត់បានសោះ ក្នុងការប្រកួតពានរង្វាន់ធំៗ១៥ប្រកួតចុងក្រោយ គិតតាំងពីចាញ់អេស្ប៉ាញ ១-០ តាំងពី World Cup ឆ្នាំ២០១០ មក។
លទ្ធផលស្មើគ្នា ០-០ មានន័យថាក្រុមទាំង២ មានម្នាក់៤ពិន្ទុដូចគ្នា ហើយនឹងអាចឡើងទៅវគ្គ១៦ក្រុមជាបន្ត បើពួកគេទប់កុំឲ្យចាញ់នៅប្រកួតលើកទី៣ ក្នុងពូល C។ ប្រកួតបន្ទាប់ អាល្លឺម៉ង់ត្រូវប៉ះអៀរឡង់ខាងជើង ខណៈដែលអ៊ុយក្រែន នឹងប៉ះប៉ូឡូញ។
0 comments: