ខ្សែប្រយុទ្ធឆ្នើម Neymar របស់ Barcelona និង Douglas Costa របស់ Bayern Munich ត្រូវបានបញ្ចូលឈ្មោះក្នុងឈុតក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំរបស់ប្រេស៊ីល សម្រាប់ព្រឹត្តិការណ៍អូឡាំពិកក្នុងនាមជាកីឡាករលើសអាយុ។
កីឡាករលើសអាយុទី៣របស់ក្រុមដែលមានរហស្សនាមថា Samba គឺបានទៅលើ Fernando Prass អ្នកចាំទីមកពីក្រុម Palmeiras។ លោក Rogerio Micale គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនមានកាតព្វកិច្ចដឹកនាំប្រេស៊ីលសម្រាប់ព្រឹត្តិការណ៍៤ឆ្នាំម្ដងខាងលើ បន្ទាប់ពីលោក Dunga ត្រូវសហព័ន្ធបាល់ទាត់នៃប្រទេសប្រេស៊ីលបណ្ដេញចេញ។
បញ្ជីឈ្មោះកីឡាករជម្រើសជាតិប្រេស៊ីលសម្រាប់កីឡាអូឡាំពិកវិញ្ញាសាបាល់ទាត់បុរស៖
អ្នកចាំទី៖ Fernando Prass (Palmeira), Uilson (Atletico Mineiro)។
ខ្សែការពារ៖ Marquinhos (PSG), Luan (Vasco da Gama), Rodrigo Caio (Sao Paulo), Zeca (Santos), William (Internacional), Douglas Santos (Atletico Mineiro)។
ខ្សែបម្រើ៖ Thiago Maia (Santos), Rodrigo Dourado (Internacional), Fred (Shakhtar Donetsk), Rafinha (Barcelona), Felipe Anderson (Lazio)។
ខ្សែប្រយុទ្ធ៖ Neymar (Barcelona), Douglas Costa (Bayern Munich), Gabriel Jesus (Palmeiras), Gabriel Barbosa (Santos), Luan (Gremio)៕
0 comments: