ក្រុមហ៊ុន Microsoft បានធ្វើការសាកល្បង លើកម្មវិធី Mozilla Firefox, Chrome, Opera, និង Microsoft Edge ដោយរកឃើញថា Laptop ដែលប្រើកម្មវិធី Google Chrome ឆាប់អស់ថ្ម ជាង Laptop ដែលប្រើកម្មវិធីដទៃទៀត។
ការសាកល្បងនេះ ធ្វើឡើងលើ Laptop ជំនាន់ចុងក្រោយបំផុតរបស់ Microsoft ដោយបើកដំណើរការមុខងារចាក់វីដេអូ Livestream តាមអ៊ីនធឺណិត ដោយប្រើកម្មវិធីទាំងនោះ។
ជាលទ្ធផល Laptop ដែលប្រើ
Google Chrome អាចដំណើរការបាន ៤ម៉ោង ១៩នាទី
Firefox អាចដំណើរការបាន ៥ម៉ោង ៩នាទី
Opera អាចដំណើរការបាន ៦ម៉ោង ១៨នាទី
Microsoft Edge អាចដំណើរការបាន ៧ម៉ោង ២២នាទី
0 comments: