Monday, July 11, 2016

ព័រទុយហ្គាល់​ ឈ្នះ​ពាន​ Euro ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

ព័រទុយហ្គាល់​ ឈ្នះ​ពាន​ Euro ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ បាន​ឈ្នះ​ពាន​​ Euro 2016 ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​​លើ​ក្រុម​​ម្ចាស់​ផ្ទះ​​​បារាំង​​ ១-០ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ អម្បាញ់មិញ​នេះ។
                                                              ខ្សែ​​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ Eder (លេខ៩)


បារាំង​ មាន​ឱកាស​​ជា​ច្រើន​នៅ​តង់​ទី​១ ទាំង​​តារា​ឆ្នើម​ Antoine Griezmann, Moussa Sissoko និង​ Andre-Pierre Gignac ​ដែល​ដូរ​ចូល​នៅ​ចុង​ម៉ោង​ក៏​ស៊ុត​ល្អ​ៗ​ ប៉ុន្តែ​ត្រូវ​អ្នកចាំទី​ Rui Patricio ​របស់​ព័រទុយហ្គាល់​ សង្គ្រោះ​បាន​យ៉ាង​អស្ចារ្យ។ លុះ​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ព័រទុយហ្គាល់​ ​រក​បាន​គ្រាប់​ជ័យ​ជម្នះ​ ដែល​ស៊ុត​​ដោយ​​ខ្សែ​​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ Eder ​របស់​ក្លឹប​បារាំង​ Lille OSC នៅ​នាទី​ទី​១០៩។
រីឯ​ប្រធាន​ក្រុម​ព័រទុយហ្គាល់​ Cristiano Ronaldo ​​លេង​បាន​តែ​២៥​នាទី​ប៉ុណ្ណោះ ត្រូវ​ក្រុម​គ្រូពេទ្យ​សែង​ចេញ និង​ជំនួស​វិញ​ដោយ​ Ricardo Quaresma បន្ទាប់​ពី​រង​របួស​ជង្គង់​ ក្រោយ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ Dimitri Payet។
លទ្ធផល​នេះ​​មាន​ន័យ​ថា ព័រទុយហ្គាល់​ឈ្នះ​ពាន​ Euro ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ បន្ទាប់​ពី​ខក​ខាន​កាល​ឆ្នាំ​២០០៤ ដោយ​ចាញ់​ក្រិក​ ១-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ទឹក​ដី​ខ្លួន​ឯង។ ចំណែក​ឯ​បារាំង​វិញ គោល​បំណង​ចង់​លើក​ពាន​ Euro ជា​លើក​ទី​៣ ​ចង់​​ស្មើ​កំណត់ត្រា​ក្រុម​អេស្ប៉ាញ និង​អាល្លឺម៉ង់​នោះ គឺ​មិន​អាច​សម្រេច​បាន​ទេ បាន​ត្រឹម​តែ​សោក​ស្ដាយ ក្នុង​ទឹក​ដី​ខ្លួន​ឯង​ប៉ុណ្ណោះ៕



Thursday, July 7, 2016

ព័រទុយហ្គាល់​ យក​ឈ្នះ​វែល​ ២-០ ឡើង​ផ្ដាច់ព្រ័ត្រ​ Euro 2016

ព័រទុយហ្គាល់​ យក​ឈ្នះ​វែល​ ២-០ ឡើង​ផ្ដាច់ព្រ័ត្រ​ Euro 2016











ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Euro 2016 ​មុន​គេ​ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​លើ​វែល​ ២-០ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​អម្បាញ់មិញ​នេះ។

២​គ្រាប់​របស់​ព័រទុយហ្គាល់ រក​បាន​ដោយ​ការ​តែត​របស់​តារា​ឆ្នើម​ Cristiano Ronaldo ​របស់​ក្លឹប​ Real Madrid​ នៅ​នាទី​៥០ និង​ខ្សែ​បម្រើ​ Nani កីឡាករ​ថ្មី​របស់​ក្លឹប​ Valencia ​ស៊ុត​នៅ​នាទី​៥៣ បន្ទាប់​ពី Ronaldo ស៊ុត​ទៅ Nani បន្ថែម​ចូល​ទី​បាន​សម្រេច។ ដូច្នេះ​ព័រទុយហ្គាល់​ នឹង​ត្រូវ​ប៉ះ​​អាល្លឺម៉ង់ ឬ​ម្ចាស់​ផ្ទះ​បារាំង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី​១១ ខែ​កក្កដា​ខាង​មុខ៕

Sunday, July 3, 2016

អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​បាន​ បំបាក់​អ៊ីតាលី​ ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ដ៏​តាន​ដឹង​បំផុត​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី​អឺរ៉ូ​២០១៦។
នៅ​ក្នុង​ម៉ោង​ប្រកួត​​៩០​នាទី​ក្រុម​ទាំង​២​ធ្វើ​បាន​លទ្ធផល​ស្មើគ្នា​ ១-១ ខណៈ​អាល្លឺម៉ង់​រក​បាន​១គ្រាប់​មុន​នៅ​នាទី ៦៥ ដោយ​ខ្សែ​បម្រើ Mesut Ozil មុន​ពេល​ត្រូវ​អ៊ីតាលី​តាម​ស្មើ​បាន​វិញ​នៅ​នាទី ៧៨​ដោយ​ខ្សែ​ការពារ​ Leonardo Bonucci តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​១១ម៉ែត្រ។
ចប់​៩០​នាទី​លទ្ធផល​ស្មើគ្នា ១-១ ហើយ​ឈាន​ដល់​វគ្គ​ថែម​ម៉ោង​១៥​នាទី​២ដង​ក្រុម​ទាំង​២ មិន​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​គ្នា​នោះ​ទេ​ធ្វើ​ឲ្យ​ការ​ប្រកួត​ត្រូវ​សម្រេច​ដោយ​ការ​ទាត់បាល់​ប៉េណាល់ទី​​។ នៅ​វគ្គ​ទាត់​បាល់​ប៉េណាល់ទី​ត្រូវ​ចំណាយ​ការ​ស៊ុត​រហូត​ដល់ម្ខាង៩គ្រាប់​ទើប​រក​ឃើញ​អ្នកឈ្នះ​បន្ទាប់​ពី​៥គ្រាប់ដំបូង​អាល្លឺម៉ង់​ និង​អ៊ីតាលី​ស៊ុត​មិន​ចូល​៣នាក់​ស្មើគ្នា។
ឈាន​ដល់​ការ​ស៊ុត​ទី​៦, ៧, ៨ និង​៩ អាល្លឺម៉ង់​សុទ្ធ​តែ​ធ្វើ​បានសម្រេច​​តែ​អ៊ីតាលី​បែរ​ជា​ភ្លាត់​ស្នៀត​ស៊ុត​មិន​ចូល​គ្រាប់​ចុងក្រោយ​ធ្វើឲ្យ​អាល្លឺម៉ង់​យក​ឈ្នះ​ក្នុង​លទ្ធផល​៦ ទល់៥ ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ត្រូវ​រង​ចាំ​ការ​ឈ្នះ​រវាង អ៊ីស្លង់​និង​ម្ចាស់​ផ្ទះ​បារាំង៕



Balotelli ​វិល​ត្រលប់​មក​ហ្វឹកហាត់​វិញ​ជាមួយ Liverpool

Balotelli ​វិល​ត្រលប់​មក​ហ្វឹកហាត់​វិញ​ជាមួយ Liverpool

ខ្សែ​ប្រយុទ្ធ Mario Balotelli ​បាន​វិល​ត្រលប់​មក​ហ្វឹកហាត់​វិញ​ជាមួយ​ក្រុម Liverpool ​ហើយ ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​នៅ Merseyside ។
35E4235D00000578-3671588-image-m-21_1467480357544
Balotelli ​បាន​ចំណាយ​ពេល​មួយ​រដូវកាល​ជាមួយ​ក្រុម AC Milan ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង ​ហើយ​រដូវកាល​ថ្មី​ខាងមុខ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ត្រលប់​មក​ជួយ​ក្រុម Liverpool ​វិញ​ហើយ។ កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ “ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​គ្រប់គ្រាន់​ទេ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ល្អ​ឡើង​វិញ តែ​វា​ត្រូវ​ការ​ពេល។ ខ្ញុំ​ចង់​ឈ្នះ​ពាន Ballon dÓr ”។
35E4230100000578-3671588-image-m-13_1467480225076
អតីត​កីឡាករ Man City ​ខាង​លើ​មិន​បាន​ជាប់​ជម្រើស​ជាតិ​អ៊ីតាលី​នោះ​ទេ​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ​នេះ ដោយសារ​តែ​ទម្រង់​លេង​របស់​គេ​ហាក់​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​។ យ៉ាងណា​មិញ ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​តាំង​ចិត្ត​ហើយ​ថា​រូបគេ​នឹង​ប្រឹងប្រែង​រក​ចំណុច​កំពូល​របស់​ខ្លួន​ឡើង​វិញ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

Thursday, June 30, 2016

Neymar និង​កីឡាករ​ លើស​អាយុ​២ទៀត​ មានឈ្មោះ​ទៅ​អូឡាំពិក

Neymar និង​កីឡាករ​ លើស​អាយុ​២ទៀត​ មានឈ្មោះ​ទៅ​អូឡាំពិក

ខ្សែ​ប្រយុទ្ធ​​ឆ្នើម​ Neymar របស់​ Barcelona និង​ Douglas Costa របស់​ Bayern Munich ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​ឈុត​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣ឆ្នាំ​របស់​ប្រេស៊ីល​ សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុង​នាម​ជា​កីឡាករ​លើស​អាយុ​។ 
Neymar-of-Brazil-Rio-2016ខ្សែ​ប្រយុទ្ធ​​ឆ្នើម​ Neymar
កីឡាករ​លើស​អាយុ​ទី៣​របស់​ក្រុម​ដែល​មាន​រហស្សនាម​ថា ​Samba​ គឺ​បាន​ទៅ​លើ​ Fernando Prass អ្នក​ចាំ​ទី​មក​ពី​ក្រុម Palmeiras។​ លោក​ Rogerio Micale គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​យុវជន​​មាន​កាតព្វកិច្ច​ដឹក​នាំ​ប្រេស៊ីល​សម្រាប់​ព្រឹត្តិការណ៍​៤ឆ្នាំ​ម្ដង​ខាង​លើ​ បន្ទាប់​ពី​លោក Dunga ត្រូវ​សហព័ន្ធ​បាល់​ទាត់​នៃ​ប្រទេស​ប្រេស៊ីល​បណ្ដេញ​ចេញ។

បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​សម្រាប់​កីឡា​អូឡាំពិក​វិញ្ញាសា​បាល់​ទាត់​បុរស​៖
អ្នក​ចាំ​ទី​៖ Fernando Prass (Palmeira), Uilson (Atletico Mineiro)។
ខ្សែ​ការពារ​៖ Marquinhos (PSG), Luan (Vasco da Gama), Rodrigo Caio (Sao Paulo), Zeca (Santos), William (Internacional), Douglas Santos (Atletico Mineiro)។
ខ្សែ​បម្រើ​៖ Thiago Maia (Santos), Rodrigo Dourado (Internacional), Fred (Shakhtar Donetsk), Rafinha (Barcelona), Felipe Anderson (Lazio)។
ខ្សែ​ប្រយុទ្ធ​៖ Neymar (Barcelona), Douglas Costa (Bayern Munich), Gabriel Jesus (Palmeiras), Gabriel Barbosa (Santos), Luan (Gremio)៕
neymar
Olympics+Day+15+Men+Football+Final+Brazil+J05sqsLLjW8l
Zlatan ​នឹង​​ចុះ​កុងត្រា​​នៅ​ Man Utd ចុង​សប្ដាហ៍​នេះ

Zlatan ​នឹង​​ចុះ​កុងត្រា​​នៅ​ Man Utd ចុង​សប្ដាហ៍​នេះ

Zlatan Ibrahimovic ​នឹង​​ចុះ​កុងត្រា​នៅ​ក្លឹប​បិសាច​ក្រហម​ Manchester United ​​នៅ​ថ្ងៃ​សុក្រ ឬ​​ចុង​សប្ដាហ៍​នេះ។
537315145  Football Paris Saint Germain  v Rennes
Zlatan Ibrahimovic
ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ស៊ុយអែត វ័យ​៣៤​ឆ្នាំ​ បាន​បញ្ចប់​​កុងត្រា​ជាមួយ​ក្លឹប​ Paris St-Germain ​និង​រំពឹង​ថា​នឹង​ចុះ​កុងត្រា​​១ឆ្នាំ​នៅ​ Old Trafford។ Zlatan ដែល​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​នៅ​៤​ប្រទេស​ផ្សេង​គ្នា ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ Ligue 1 របស់​បារាំង​រដូវ​កាល​មុន​ ​ដោយ​ស៊ុត​​បាន​៣៨​គ្រាប់ ​ប៉ុន្តែ​នៅ​ Euro 2016 រូប​គេ​រក​គ្រាប់​មិន​បាន​ទេ ធ្វើ​ឲ្យ​ស៊ុយអែត​ធ្លាក់​​ត្រឹម​វគ្គ​ចែក​ពូល។
2
តារា​ឆ្នើម​រូប​នេះ​ នឹង​ក្លាយ​ជា​កីឡាករ​ទី​២ ​ដែល​ចុះ​កុងត្រា​នៅ​ Man Utd ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី Jose Mourinho ​ខណៈ​ដែល​ក្លឹប​បាន​ទិញ​ចូល​ខ្សែ​ការពារ​​ជម្រើស​ជាតិ​កូឌីវ័រ ​វ័យ​២២​ឆ្នាំ Eric Bailly ​ពី​ក្លឹប​ Villarreal ​ក្នុង​តម្លៃ​៣០​លាន​ផោន​បាន​ម្នាក់​ហើយ៕

Wednesday, June 29, 2016

Man Utd ជិត​ទិញ​បាន​ខ្សែ​បម្រើ​ពី​ Dortmund មែន​ទែន​ហើយ

Man Utd ជិត​ទិញ​បាន​ខ្សែ​បម្រើ​ពី​ Dortmund មែន​ទែន​ហើយ

ក្លឹប​បិសាច​ក្រហម​ Manchester United ​ខិត​ជិត​ដល់​ការ​ចុះ​កុងត្រា​នាំ​យក​ខ្សែ​បម្រើ​ Henrikh Mkhitaryan ហើយ បន្ទាប់​ពី​ក្លឹប​ Borussia Dortmund ​ប្រកាស​ថា​ អ្នកចាត់ការ​ Jose Mourinho របស់​ក្រុម​ Man Utd បាន​ដេញ​ថ្លៃ​ខ្ពស់​ជាង​មុន។
Liverpool v Borussia Dortmund - UEFA Europa League Quarter Final Second Leg
ខ្សែ​បម្រើ​ Henrikh Mkhitaryan របស់​ក្រុម​ Dortmund
Mkhitaryan ​វ័យ​២៧​ឆ្នាំ​នៅ​ជាប់​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ​ Dortmund ​ខណៈ​ដែល​ក្លឹប​អាល្លឺម៉ង់​មួយ​នេះ​ ក៏​ចង់​ឲ្យ​រូប​គេ​បន្ត​កុងត្រា​ថ្មី​ទៀត​ដែរ ប៉ុន្តែ​កីឡាករ​ជម្រើស​ជាតិ​​អាមេនី​ ​ចង់​បាន​បទ​ពិសោធន៍​ថ្មី​លេង​នៅ​ Premier League ​​ទោះ​បី​ជា​ក្រុម​ Man Utd ពុំ​បាន​លេង​នៅ​ UEFA Champions League រដូវ​កាល​ក្រោយ​ក៏​ដោយ។
សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹង​ថា Man Utd ​បាន​ដាក់​សំណើ​ដេញ​ថ្លៃ​ខ្សែ​បម្រើ​រូប​នេះ​ ២៦​លាន​ផោន​ (៣៤,៦២​លាន​ដុល្លារ)។
Hans-Joachim Watzke ​នាយក​ប្រតិបត្តិ​ក្លឹប​ Dortmund បាន​​ប្រាប់​ដល់​ Sport Blind ថ្ងៃ​អង្គារ​ម្សិល​មិញ​​ថា៖ “ស្ថានភាព​បច្ចុប្បន្ន មាន​​ភាព​ខុស​ប្លែក។ Man Utd បាន​​ឲ្យ​ថ្លៃ​ខ្ពស់​ជាង​មុន។ ក្នុង​ស្ថានភាព​បែប​នេះ​ មាន​រឿង​ច្រើន​ដែល​យើង​ត្រូវ​ពិចារណា ​ហើយ​នៅ​ទីបំផុត​នៃ​ចំណុច​មួយ យើង​ត្រូវ​តែ​សម្រេច​ចិត្ត”។
NINTCHDBPICT000237246561
Mkhitaryan ​ស៊ុត​បាន​១៨​គ្រាប់ និង​ Assists ២៥ ​​រដូវ​កាល​មុន​ ​ជួយ​ឲ្យ​ក្រុម​ Dortmund បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២​នៅ​ Bundesliga ​បន្ទាប់​ពី​ Bayern Munich និង​​ទទួល​បាន​ជើង​ឯក​រង​ German Cup ​ក្រោយ​ចាញ់​ Bayern នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ៕
Source: SB

Tuesday, June 28, 2016

អេស្ប៉ាញ ​& អង់គ្លេស ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ

អេស្ប៉ាញ ​& អង់គ្លេស ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ

ក្រុម​ខ្លាំង​២​ ម្ចាស់​ការពារ​តំណែង​ជើង​ឯក​អេស្ប៉ាញ និង​តោ​កំណាច​អង់គ្លេស ដែល​គេ​រំពឹង​ថានឹង​អាច​​ឈ្នះ​ពាន​ Euro 2016​ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ បន្ទាប់​ពី​​​​​ពួកគេ​បរាជ័យ​ក្នុង​ការ​ប្រកួត​យប់​មិញ។

អង់គ្លេស បាន​ចាញ់​ក្រុម​ដែល​ទើប​ឡើង​លេង​ Euro លើក​ដំបូង​អ៊ីស្លង់​ ២-១។ ប្រធាន​ក្រុម​ Wayne Rooney ​ជា​អ្នក​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ ​ឲ្យ​អង់គ្លេស​នាំ​មុខ​មុន​​នៅ​នាទី​ទី​៤ ប៉ុន្តែ​២​នាទី​បន្ទាប់​ខ្សែ​ការពារ​ Ragnar Sigurdsson បាន​ស៊ុត​គ្រាប់​តាម​ស្មើ​ឲ្យ​អ៊ីស្លង់ មុន​​ពេល​ Kolbeinn Sigthorsson ​ស៊ុត​ពី​ចម្ងាយ​ទម្លុះ​ដៃ​អ្នកចាំទី​ Joe Hart ​ឲ្យ​អ៊ីស្លង់​ឈ្នះ​ ២-១។ ដូច្នេះ​អ៊ីស្លង់ នឹង​ឡើង​ទៅ​ប៉ះ​ម្ចាស់​ផ្ទះ​បារាំង នៅ​វគ្គ​៨​ក្រុម​​ចុង​ក្រោយ។

រីឯ​ការ​ប្រកួត​មួយ​គូ​ទៀត​ ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​​គោ​ជល់​អេស្ប៉ាញ ក៏​​ធ្លាក់​ត្រឹម​វគ្គ​​១៦​ក្រុម​នេះ​​ដូច​គ្នា​​ បន្ទាប់​ពី​ចាញ់​អ៊ីតាលី​ ២-០។ ២​គ្រាប់​របស់​អ៊ីតាលី ស៊ុត​ដោយ​ខ្សែ​ការពារ​ Giorgio Chiellini របស់​ Juventus នៅ​នាទី​​៣៣ និង​ខ្សែ​ប្រយុទ្ធ Graziano Pelle របស់​ក្រុម​ Southampton ​នៅ​ចុង​ម៉ោង​នាទី​៩០+១។ ដូច្នេះ​អ៊ីតាលី ​នឹង​ឡើង​ទៅ​ប៉ះ​អាល្លឺម៉ង់ នៅ​វគ្គ​៨​ក្រុម​ជា​បន្ត៕
Source: SB
អានបន្ត: ប្រធានាធិបតី​អាហ្សង់ទីន​ប្រាប់ Messi កុំ​ឲ្យ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ
ប្រធានាធិបតី​អាហ្សង់ទីន​ប្រាប់ Messi កុំ​ឲ្យ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ

ប្រធានាធិបតី​អាហ្សង់ទីន​ប្រាប់ Messi កុំ​ឲ្យ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ

លោក​ប្រធានាធិបតី​អាហ្សង់ទីន Mauricio Macri បាន​ហៅ​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​ Lionel Messi ហើយ​ស្នើ​ឲ្យ​រូប​គេ​បន្ត​លេង​ឲ្យ​ជម្រើសជាតិ​តទៅ​ទៀត។
macri_138លោក​ប្រធានាធិបតី Mauricio Macri

“គាត់ ( Macri) បាន​ហៅ​ទូរស័ព្ទ​ទៅ​ Messi ហើយ​បាន​និយាយ​ទៅ​កាន់​គេ​ថា គាត់​ពិត​ជា​មាន​មោទនភាព​ចំពោះ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ទាំង​មូល​ និង​ប្រាប់​ Messi កុំ​ឲ្យ​ខ្វល់​ចំពោះ​ពាក្យ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា”​។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បញ្ជាក់​ដូច្នេះ។
ទន្ទឹម​នឹង​នេះ​វីរបុរស​បាល់ទាត់ Diego Maradona​ ក៏​បាន​លួង​លោម​ ប្រធាន​ក្រុម​វ័យ​២៩​ឆ្នាំ​កុំ​ឲ្យ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ផង​ដែរ​ និង​បាន​បន្ថែម​ថា៖ “Messi ត្រូវ​នៅ​លេង​ឲ្យ​ជម្រើស​ជាតិ​ ហើយ​គេ​នឹង​ទៅ​រុស្ស៊ី ដើម្បី​ជួយ​ជម្រើស​ជាតិ​ឈ្នះ​ World Cup នៅ​ទីនោះ”៕

messi_2706getty_875
messi-sad-2706
Source: SB

Monday, June 27, 2016

Messi ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

Messi ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

Lionel Messi បាន​សម្រេច​ចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ភ្លាមៗ​ បន្ទាប់​ពី​រូប​គេ​ទាត់​បាល់​ប៉េណាល់ទី​គ្រាប់​ដំបូង​មិន​ចូល​ហើយ​អាហ្សង់ទីន​ត្រូវ​ចាញ់​វគ្គ​ផ្តាច់​ព្រ័ត្រ​ Copa America សារ​ជា​ថ្មី​ក្រោម​ថ្វី​ដៃ សត្រូវ​ចាស់ ក្រុម​ជម្រើស​ជាតិ​ឈីលី។

messi-sad-2706

“សម្រាប់​ខ្ញុំ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​គឺ​ដល់​ទី​បញ្ចប់​ហើយ​។ ខ្ញុំ​បាន​ព្យាយាម​គ្រប់​បែប​យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​។ វា​ពិត​ជា​ឈឺ​ចាប់​ដែល​មិន​បាន​ក្លាយ​ជា​ជើង​ឯក”។ កីឡាករ​វ័យ២៩​ឆ្នាំ​បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​ដូច្នេះ។ ​
តារា​ឆ្នើម​មក​ពី​ក្លឹប​ Barcelona បាត់​បង់​ឱកាស​លើក​ពាន​ធំៗ ជាមួយ​ជម្រើស​ជាតិ​៤ដង​មក​ហើយ​ក្នុង​នោះ ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ២០១៤, ចាញ់ ឈីលី​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Copa America ២ដង និង​កាល​ពី​ឆ្នាំ២០០៧ គេ​ក៏​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែល​ចាញ់​ Copa America ក្រោម​ថ្វី​ដៃ​ប្រេស៊ីល​ផង​ដែរ។

messi_2706getty_875

យ៉ាង​ណា​ក៏​ដោយ​ ជោគជ័យ​តែមួយ​គត់​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ ជាមួយ​អាហ្សង់ទីន​គឺ​ជា​ធ្លាប់​ឈ្នះ​មេដាយ​មាស​កីឡា​អូឡាំពិក​កាល​ពី​ឆ្នាំ ២០០៨។ Messi ស៊ុត​បញ្ចូល​ទី​ឲ្យ​ជម្រើស​ជាតិ​៥៥​គ្រាប់​ ជាប់​កំណត់ត្រា​ជា​ Top Scorer ក្នុង​ប្រវត្តិសាស្ត្រ​អាហ្សង់ទីន​ រី​ឯ​នៅ Barcelona វិញ​គេ​ស៊ុត​បាន ៤៥៣គ្រាប់​ក្នុង​នោះ​៣១២​គ្រាប់​នៅ​ La Liga ហើយ​ឈ្នះ​ពាន​ La Liga ៨ដង, Champions League ៤ដង និង​ពាន​ធំៗ​ជា​ច្រើន​ទៀត​៕

Sunday, June 26, 2016

Griezmann ស៊ុត2គ្រាប់ជួយឲបារាំងឡើងទៅវគ្គបន្ទាប់នៃEuro 2016 Griezmann scoring 2 goals helps France advance to quater-final Euro 2016

Griezmann ស៊ុត2គ្រាប់ជួយឲបារាំងឡើងទៅវគ្គបន្ទាប់នៃEuro 2016 Griezmann scoring 2 goals helps France advance to quater-final Euro 2016


វ៉េលឡើងទៅវគ្គ8ក្រុមចុងក្រោយដោយអៀរឡង់ធ្វើឲគ្រាប់បាល់ចូលទីខ្លួនឯង​ Wales go through to quater final by Northern Ireland own goal scoring

វ៉េលឡើងទៅវគ្គ8ក្រុមចុងក្រោយដោយអៀរឡង់ធ្វើឲគ្រាប់បាល់ចូលទីខ្លួនឯង​ Wales go through to quater final by Northern Ireland own goal scoring

រេលបានឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺុរ៉ូ២០១៦​ ស្របពេលដែល​​ Gareth McAuley​ ធ្វើឲចូលទីខ្លួនឯងនៅក្នុងតង់ទី២ដ៏ស្វិតស្វាញ៕
Wales reached the quarter-finals of Euro 2016 as Gareth McAuley's own goal gave them victory over Northern Ireland in a tense second-round encounter.
                                              Gareth McAuley​​​ Scoring Own Goal
អៀរឡង់ខាងជើងបានចុះមកការពារបានយ៉ាងល្អបំផុត ដែលធ្វើឲវេលមានឪកាសស៊ុតចំគោលដៅតែ២ដងប៉ុណ្ណោះ។
Northern Ireland shackled their opponents with a resolute defensive display and mustered the only two shots on target in a goalless first half.
ទោះយ៉ាងណាការតស៊ូរបស់ពួកគេបានចូលមកដល់ទីបញ្ចប់​ នៅពេលខ្សែការពារកណ្តាលជើងចាស់ McAuley ព្យាយាមបិតការស៊ុតរបស់កីឡាករ Gareth Bale បែរជាចូលទៅក្នុងសំណាញ់ខ្លួនឯងទៅវិញ។
However, their resistance came to a cruel end when veteran centre-back McAuley turned Gareth Bale's low, whipped cross into his own net.
វាជាការប្រកួតលើកដំបូងនៅក្នុងពានរង្វាន់ដ៏ធំនេះចាប់តាំងពីពានរង្វាន់ពិភពលោកឆ្នាំ​ 1958, វេលនឹងជួបបែលហ្សិ​ក ឫ ហុងការី នៅយប់ថ្ងៃសុក្រខាងមុខ៕
Playing in their first major tournament since the 1958 World Cup, Wales will now face Belgium or Hungary in the last eight in Lille on Friday.

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ បាន​​យក​ឈ្នះ​​ស្វីស​​ដោយ​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​​ ៥-៤ ​ក្នុង​ការ​ប្រកួត​ Euro 2016 ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​​អម្បាញ់មិញ​នេះ ​បន្ទាប់​ពី​បញ្ចប់​លទ្ធផល​ម៉ោង​ធម្មតា​​ស្មើ​គ្នា​ ១-១ និង​កក់​កៅអី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​មុន​គេ។



១​គ្រាប់​របស់​ប៉ូឡូញ ស៊ុត​បាញ់​ដោយ​ខ្សែ​ការពារ​វ័យ​២៨​ឆ្នាំ​​ Artur Jędrzejczyk ​របស់​ក្លឹប​ FC Krasnodar (​លីគ​កំពូល​រុស្សី) ​នៅ​នាទី​ទី​៣៩ មុន​ពេល​ Xherdan Shaqiri ​​របស់​ក្រុម​ Stoke City​ ស៊ុត​ក្បាច់​ Bicycle Kick ដ៏​អស្ចារ្យ​នៅ​នាទី​៨២។ ក្រុម​ទាំង​២ បាន​សម្រុក​គ្នា​ទៅ​វិញ​​ទៅ​មក​ និង​មាន​សាច់​បាល់​គ្រប់​គ្រង​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​យ៉ាង​ណា​លទ្ធផល​នេះ​​បាន​បន្ត​ដល់​ចប់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ទៀត។

ជា​លទ្ធផល​ប៉េណាល់ទី​កាត់​សេចក្ដី ប៉ូឡូញ​បាន​ឈ្នះ​​ស្វីស​ ៥-៤ ដោយ​​​ខ្សែ​បម្រើ​ Granit Xhaka ​កីឡាករ​ថ្មី​ក្រុម​ Arsenal ជា​អ្នក​ស៊ុត​ខុស​ទី​១​គ្រាប់។​ ដូច្នេះ​​​ស្វីស​ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​នេះ​ហើយ ខណៈ​ដែល​ប៉ូឡូញ នឹង​​ឡើង​ទៅ​ប៉ះ​ក្រូអាត ឬ​ព័រទុយហ្គាល់​នៅ​វគ្គ​៨​ក្រុម​ជា​បន្ត៕



Source: SN
អានបន្ត: Bale ​ថា​សុខ​​ចិត្ត​អត់​ស្បែក​ជើង​មាស ​​​ឲ្យ​តែ​វែល​ឈ្នះ​ពាន​ Euro 2016
Read More: Bale ​ថា​សុខ​​ចិត្ត​អត់​ស្បែក​ជើង​មាស ​​​ឲ្យ​តែ​វែល​ឈ្នះ​ពាន​ Euro 2016

Saturday, June 25, 2016

Bale ​ថា​សុខ​​ចិត្ត​អត់​ស្បែក​ជើង​មាស ​​​ឲ្យ​តែ​វែល​ឈ្នះ​ពាន​ Euro 2016

Bale ​ថា​សុខ​​ចិត្ត​អត់​ស្បែក​ជើង​មាស ​​​ឲ្យ​តែ​វែល​ឈ្នះ​ពាន​ Euro 2016

Gareth Bale ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​វែល​ ​ជា​បេក្ខភាព​ម្នាក់ ដែល​អាច​ឈ្នះ​ស្បែក​ជើង​មាស​នៅ​ Euro 2016 បន្ទាប់​ពី​ស៊ុត​៣​គ្រាប់ ក្នុង​៣​ប្រកួត​ក្នុង​ពូល។ ប៉ុន្តែ​តារា​ឆ្នើម​ក្រុម​ Real Madrid បាន​លើក​ឡើង​ថា  ខ្លួន​សុខ​ចិត្ត​​​នៅ​ត្រឹម​៣​គ្រាប់​ប៉ុណ្ណឹង អត់​ស្បែក​ជើង​មាស​ក៏​បាន បើ​ក្រុម​ជម្រើស​ជាតិ​វែល អាច​ឈ្នះ​ពាន​កំពូល​​អឺរ៉ុប​នេះ។


                                               Gareth Bale ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​វែល​

Bale ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ Euro 2016 បណ្ដោះ​អាសន្ន ដោយ​ស៊ុត​បាន​៣​គ្រាប់ ស្មើ​ខ្សែ​ប្រយុទ្ធ Alvaro Morata ​របស់​អេស្ប៉ាញ និង​លើ​មិត្ត​រួម​ក្លឹប​ស្ដេច​ស Cristiano Ronaldo ​ចំនួន​១​គ្រាប់។
កីឡាករ​វ័យ​២៦​ឆ្នាំ បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ដែល​មើល​បញ្ជី​ឈ្មោះ​អ្នក​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​ទេ។ មាន​គេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ជា​អ្នក​ស៊ុត​ចូល​ទី​​ច្រើន​ជាង​គេ ប៉ុន្តែ​វា​មិន​សំខាន់​ឡើយ។ បើ​យើង​អាច​ឈ្នះ​ ១-០ គ្រប់​ប្រកួត និង​ឈ្នះ​ពាន​រង្វាន់ ហើយ​ខ្ញុំ​រក​គ្រាប់​មិន​បាន​​ ​ក៏​ខ្ញុំ​មិន​​ខ្វល់។ ខ្ញុំ​គ្រាន់​តែ​ចង់​ឈ្នះ​ ទោះ​​វា​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង ឬ​អ្នក​ផ្សេង​ស៊ុត​ចូល​ក៏​បាន”។
“កីឡាករ​ផ្សេង អាច​គិត​ថា​វា​ជា​រឿង​សំខាន់ ប៉ុន្តែ​សម្រាប់​ខ្ញុំ​មិន​សំខាន់​ទេ។ ការ​ពិត​ ខ្ញុំ​តែង​ចង់​ស៊ុត​ឲ្យ​បាន​ច្រើន​គ្រាប់​ ព្រោះ​​វា​អាច​ជួយ​​ក្រុម និង​ធ្វើ​ឲ្យ​យើង​ឈ្នះ​ការ​ប្រកួត។ នេះ​ជា​មូលហេតុ ដែល​ខ្ញុំ​ចង់​រក​គ្រាប់​ឲ្យ​បាន ហើយ​មិន​មែន​ខ្ញុំ​ចង់​បាន​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​នោះ​ទេ”។
វែល​ នឹង​ត្រូវ​ប៉ះ​ក្រុម​​អៀរឡង់​ខាង​ជើង​ នា​កីឡដ្ឋាន​ Parc des Princes ​​ទីក្រុង​ប៉ារីស​ ​ក្នុង​ការ​​ប្រកួត​ Euro 2016 វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ​នា​វេលា​ម៉ោង​១១:០០​​យប់​នេះ ​ដើម្បី​កាត់​ក្ដី​រក​ក្រុម​១​ ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​បន្ត៕
 Liverpool set to field £700M Chinese takeover offer

Liverpool set to field £700M Chinese takeover offer

Chinese investors are stepping up interest in a Liverpool takeover.
The Daily Star says investment group SinoFortone, who are supported by the Chinese state government, are keen to snap up Liverpool for £700m.
They have already explored the potential of building a new stadium in the dockland area of the city.
And following Britain's decision to vote out the EU, Chadwick believes a takeover could now be on the cards.
He explained: “One of the short to medium-term impacts of the Brexit vote could be that a lot of Chinese investment in football follows.
“It's as simple as this - English football clubs have suddenly got a lot, lot cheaper following the drop in the pound.
“They have become far easier to buy by people abroad and that could have a big effect on the Premier League.
“It's not just Liverpool, it could affect a lot of clubs in England.
“But the stories I hear are that there is Chinese interest in Liverpool. That is true.
“If a Chinese company buys a Premier League club, there's no EU regulations around that.
“It's down to the British government, the British club and the investors to negotiate their own deals now.

“Look at Aston Villa. They've just been taken over by Chinese investors and more could follow."
Source: AS


Ronaldo៖ ក្ដី​ស្រមៃ​របស់​ខ្ញុំ​ ចង់​ឈ្នះ​ពាន​​ជាមួយ​ព័រទុយហ្គាល់

Ronaldo៖ ក្ដី​ស្រមៃ​របស់​ខ្ញុំ​ ចង់​ឈ្នះ​ពាន​​ជាមួយ​ព័រទុយហ្គាល់

Cristiano Ronaldo ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​បាន​លើក​ឡើង​ថា ​ខ្លួន​​ធ្លាប់​​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​អាជីព​ជា​កីឡាករ​ ប៉ុន្តែ​ក្ដី​ស្រមៃ​ដ៏​ធំ​បំផុត​​នោះ​ គឺចង់​ឈ្នះ​ពាន​ជាមួយ​ក្រុម​ជម្រើស​ជាតិ នៅ​ថ្ងៃ​ណា​មួយ។

                                   Cristiano Ronaldo ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​

Ronaldo ធ្លាប់​ឈ្នះ​​ពាន​រង្វាន់​កំពូល​កីឡាករ​ល្អ​បំផុត​លើ​លោក​​ Ballon d’Or ​​៣​ដង ​និង​ឈ្នះ​ពាន​រង្វាន់​កំពូល​អឺរ៉ុប UEFA Champions League​ ​៣​ដង​ សរុប​ទាំង​​កាល​នៅ​ក្រុម​ Manchester United និង​​ក្រុម​ Real Madrid ​​ប៉ុន្តែ​តារា​ឆ្នើម​រូប​នេះ​ ពុំ​ទាន់​ឈ្នះ​ពាន​​អ្វី​មួយ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​​ឡើយ​ទេ។ 
កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “ខ្ញុំ​តែង​តែ​និយាយ​ថា វា​​​​ជា​សុបិន​ក្លាយ​ជា​ការ​ពិត​ បើ​អាច​ឈ្នះ​ពាន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ខ្ញុំ។ ក្នុង​អាជីព​របស់​ខ្ញុំ ខ្ញុំ​​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ និង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​កំពូលៗ ប៉ុន្តែ​​បើ​អាច​ឈ្នះ​ពាន​ជាមួយ​ព័រទុយហ្គាល់ ​​ពិត​ជា​​​អស្ចារ្យ​បំផុត”។
CR7 ​នឹង​ត្រូវ​​​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ជា​បន្ត​ ពេល​ប៉ះ​ក្រុម​ក្រូអាត នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់​ Euro 2016 នា​វេលា​ម៉ោង​០២:០០​នាទី​យប់​នេះ​ និង​ត្រូវ​​ប្រឈម​មុខ​តទល់​នឹង​មិត្ត​រួម​ក្លឹប​ Real Madrid ខ្សែ​បម្រើ​ Luka Modric ផង​ដែរ៕
Source: Sabay News
Man City target Aubameyang: I see myself as resident of Madrid and Barcelona

Man City target Aubameyang: I see myself as resident of Madrid and Barcelona


Borussia Dortmund star Pierre-Emerick Aubameyang admits he'd love to move to Spain.
The Gabon striker has been linked with Real Madrid and Barcelona, along with Manchester City and Manchester United.
"For me, it would be a dream to play here (in Spain), because here I have a part of my family," Aubameyang told Cadena Cope. "This is my dream since childhood.

"I always said it would be a dream for me to play in Spain. When? I do not know.
"Where? I cannot say it now because I know how things are, but I see myself as a resident of Madrid and Barcelona."
Source:AS

Man Utd ទទួល​​បាន​ភ្លើង​ខៀវ​ សង្ឃឹម​ទិញ​ James ​បាន

Man Utd ទទួល​​បាន​ភ្លើង​ខៀវ​ សង្ឃឹម​ទិញ​ James ​បាន

ក្លឹប​បិសាច​ក្រហម​ Manchester United ​ទទួល​បាន​សញ្ញា​វិជ្ជមាន​ថា នឹង​អាច​ទិញ​យក​ខ្សែ​បម្រើ​ James Rodriguez ​របស់​ក្លឹប​ Real Madrid បាន​ នៅ​រដូវ​ក្ដៅ​នេះ។
000_8L12D
ខ្សែ​បម្រើ​ James Rodriguez ​របស់​ក្លឹប​ Real Madrid
តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ James ដែល​ផ្ទេរ​ទៅ​ Real ក្នុង​តម្លៃ ៥៦​លាន​ផោន​ ក្រោយ​ចប់​ World Cup 2014 ​​អាច​នឹង​ផ្ទេរ​ទៅ​ Man Utd ក្នុង​តម្លៃ ៥០​លាន​ផោន​ (៦៨,៤២​លាន​ដុល្លារ)។ សេចក្ដីរាយការណ៍ ពី​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ ​បាន​​​ប្រកាស​លក់​ផ្ទះ​ហើយ​ ខណៈ​ដែល​អនាគត​របស់​គេ​នៅ​ស្រពិចស្រពិល បន្ទាប់​ពី​ពុំ​ជាប់​ជម្រើស​ដំបូង​​នៅ​ក្រុម​ស្ដេច​ស រដូវ​កាល​មុន។
FBL-COPAM2016-COL-CHI
ភ្នាក់ងារ​របស់​ James លោក​ Jorge Mendes ​ក៏​ជា​ភ្នាក់​ងារ​របស់​​ Jose Mourinho ​អ្នកចាត់ការ​ថ្មី​ក្រុម​ Man Utd ផង​ដែរ ដូច្នេះ​​ការ​ផ្ទេរ​ទៅ​ Old Trafford អាច​​នឹង​កើត​ឡើង​ឆាប់ៗ​​ បន្ទាប់​ពី​​​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ Copa America 2016 នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ៕
Source: Sabay News

Friday, June 24, 2016

ជយោ!! U16 កម្ពុជា​ឈ្នះ U16 ថៃ ដោយ​លទ្ធផល ៣-១

ជយោ!! U16 កម្ពុជា​ឈ្នះ U16 ថៃ ដោយ​លទ្ធផល ៣-១

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ (U16) ​​ទទួល​បាន​ជ័យជម្នះ​៣-១ លើ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​ក្រោម​ អាយុ​១៦​ឆ្នាំ ​​​នៅ​ទី​លាន​​ Nongjok National Training Center ប្រទេស​ថៃ ​ដើម្បី​​ត្រៀម​ខ្លួន​ចូល​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016 ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ នេះ​ជា​ការ​ប្រកួត​ឈ្នះ​លើក​ទី​ពីរ​សម្រាប់​ក្រុម U16 កម្ពុុជា​នៅ​លើ​ទឹក​ដី​ថៃសម្រាប់​ការ​ប្រកួត​​មិត្តភាព​៣​​លើក​កន្លង​ បន្ទាប់​ពី​ចាញ់​ក្រុម​យុវជន​ថនបូរី​ថៃ (Thonburi) ​២-០ ​និង​ឈ្នះ​ក្រុម​ឆនបូរី (Chunbory) ​ដោយ​លទ្ធផល ៥-១៕
u16-cambodiaក្រុម U16 កម្ពុជា
U16-THAILANDក្រុម U16 ថៃ
Source: Sabay News

CR7 ​ស៊ុត​ច្រើន​​ជើង​​ជាង​​គេ​នៅ​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល

CR7 ​ស៊ុត​ច្រើន​​ជើង​​ជាង​​គេ​នៅ​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល

Cristiano Ronaldo ​តារា​​ឆ្នើម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ជា​កីឡាករ​​ម្នាក់​​ដែល​ស៊ុត​បាន​ច្រើន​ជើង​ជាង​គេ​ នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ពាន​រង្វាន់​ Euro 2016។

                                           Cristiano Ronaldo ​តារា​​ឆ្នើម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

Ronaldo ​ស៊ុត​សរុប​៣០​ជើង​ ​​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ទាំង​៣​ប្រកួត​​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ​​និង​ច្រើន​ជាង​ Gareth Bale ​របស់​ជម្រើស​ជាតិ​វែល​ ដែល​ស្ថិត​នៅ​លេខ​​រៀង​ទី​២ ស្ទើរ​តែ​ទ្វេ​ជា​ពីរ (ស៊ុត​១៧​ជើង)។ ​ជាង​នោះ​ទៀត​ ​ចំនួន​ស៊ុត​​​សរុប​របស់​ CR7 ​នេះ​ ​​ក៏​ច្រើន​ជាង​ចំនួន​ស៊ុត​របស់​​ក្រុម​ជម្រើស​ជាតិ​៨​​ផ្សេង​ទៀត​​ ​ក្នុង​នោះ​មាន​ អាល់បានី (២៩), សាធារណរដ្ឋឆេក (២៦), ស្លូវ៉ាគី (២៦), ទួរគី (២៦), អ៊ីតាលី (២៥), អ៊ីស្លង់ (២៣), ស៊ុយអែត (២៣) និង​​អៀរឡង់​ខាង​ជើង​ (១៧)។
យ៉ាងណាក្ដី ចំនួន​ស៊ុត​៣០​ជើង​របស់​តារា​ឆ្នើម​ក្រុម​ Real Madrid រូប​នេះ​ ចំ​គោលដៅ​តែ​៧​ជើង​ប៉ុណ្ណោះ ​ដោយ​ចាញ់​ Bale ​ស្ថិត​នៅ​លេខ​១ ​ស៊ុត​​ចំ​គោលដៅ​បាន​១២​ជើង ខណៈ​​ Alvaro Morata ​ស្ថិត​នៅ​លេខ​៣ ស៊ុត​ចំ​គោលដៅ​​៦​​ជើង។
Ronaldo ​បាន​ខក​ខាន​រក​គ្រាប់​បាល់ ២​ប្រកួត​ដំបូង​កាល​ព័រទុយហ្គាល់​ ស្មើ​អ៊ីស្លង់​ ១-១ និង​ស្មើ​​អូទ្រីស​ ០-០ ប៉ុន្តែ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ បាន​ស៊ុត​ចូល​ទី​២​គ្រាប់ នៅ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​ ពេល​ប៉ះ​ហុងគ្រី ជួយ​ព័រទុយហ្គាល់​តាម​ស្មើ​ ៣-៣ ឡើង​ទៅ​វគ្គ​១៦​ក្រុម​​ជា​បន្ត៕
7