Thursday, July 7, 2016

​​វិធី​​សាមញ្ញ​ៗ​ ៤ ជួយ​ឲ្យ​ iPhone ដើរ​លឿន​ដូច​ថ្មី​

​iPhone ​ម៉ូដែល​​ណា​ក៏​ដូច​ជា​ម៉ូដែល​​ណា​ដែរ ដោយ​ការ​ប្រើ​ប្រាស់​រយៈ​ពេល​យូរ​ៗ​ទៅ​ធ្វើ​ឲ្យ​​ទូរសព្ទ​ហាក់​មាន​សភាព​យឺត​ ស្ទក់​ ជាង​ពេល​ទើប​ប្រើ​ដំបូង។ ប៉ុន្តែ​​​​វិធី​​សាមញ្ញ​ៗ​ ៥ ​ខាង​ក្រោម​ជួយ​ឲ្យ​iPhone នៅ​តែ​ដើរ​លឿន​ដូច​ថ្មី៖

​១. រក្សា​ថាមពល​ថ្ម​​ឲ្យ​នៅ​ភាគរយ​ខ្ពស់
iPhone-6s-front
យោង​តាម​ការ​សិក្សា​ iPhone របស់​អ្នក​ដំណើរ​ការ​បាន​ល្អ​បំផុត​នៅ​ពេល​ថាមពល​ថ្ម​ស្ថិត​នៅ​កម្រិត​ ៤០%-៨០%។ ជៀស​វា​ប្រើ​ iPhone ពេល​ដែល​ថ្ម​អស់​រលីង​ព្រោះ​អាច​ធ្វើ​​ឲ្យ​ទូរសព្ទ​រលត់​ដោយ​ខ្លួន​ឯង​ និង​ ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​ទូរសព្ទ​នៅ​​ថ្ងៃ​មុខ។

11
កម្មវិធី​នេះ​នឹង​ជួយ​បិទ​ចោល​នូវ​កម្មវិធី​ទាំង​ឡាយ​ណា​ដែល​រត់​លើ​ Background, ជួយ​​ឲ្យ​ RAM ទំនេរ​ច្រើន​ ដោយ​ចំណុច​​ទាំង​ពីរ​នេះ​ជា​ចំណែក​ដ៏​ធំ​ ធ្វើ​ឲ្យ​ iPhone ដើរ​លឿន។

៣. បិទ​ Transparency
tips-to-speed-up-iphone-4-or-iphone-4s-running-ios-7-reduce-transparency
 Transparency ជា​មុខងារ​មួយ​ធ្វើ​ឲ្យ​ផ្ទៃ​​ Background នៃ​ Notifications Bars និង Background​ នៃ​កម្មវិធី​​លើ​ Homescreenមាន​ភាព​ព្រិល​ស្អាត ប៉ុន្តែ​ការ​ព្រិល​ស្អាត​នេះ​ក៏​បាន​ប្រើ​ប្រាស់​ RAM និង​ CPU ផង​ដែរ។ ដូច​នេះ​​ដើម្បី​ជា​ចំណែក​មួយ​ឲ្យ​ iPhone ដើរ​លឿន​គួរ​ចូល​បិទ​មុខងារ​ Transparency ដោយ​ចូល​ទៅ​ Settings → General → Accessibility → Increase Contrast → Reduce Transparency

៤. បិទ​ Effect
Turn-off-motion
Effect នៃ​ Animation ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បិទ​/បើក​កម្មវិធី​មាន​សភាព​ស្ទក់​ ដោយ​អ្នក​​អាច​កំណត់​កុំ​ឲ្យ​កើត​មាន​តាម​រយៈ​Setting → General → Accessibility → Reduce Motion → រួច​ដំណើរ​ការ​មុខងារ​ Reduce Motion នោះ​ជា​ការ​ស្រេច៕

SHARE THIS

Author:

0 comments: