
Gareth Bale ខ្សែបម្រើជម្រើសជាតិវែល
Bale ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Euro 2016 បណ្ដោះអាសន្ន ដោយស៊ុតបាន៣គ្រាប់ ស្មើខ្សែប្រយុទ្ធ Alvaro Morata របស់អេស្ប៉ាញ និងលើមិត្តរួមក្លឹបស្ដេចស Cristiano Ronaldo ចំនួន១គ្រាប់។
កីឡាករវ័យ២៦ឆ្នាំ បាននិយាយថា៖ “ខ្ញុំមិនដែលមើលបញ្ជីឈ្មោះអ្នកស៊ុតចូលទីច្រើនជាងគេទេ។ មានគេប្រាប់ខ្ញុំថា ខ្ញុំជាអ្នកស៊ុតចូលទីច្រើនជាងគេ ប៉ុន្តែវាមិនសំខាន់ឡើយ។ បើយើងអាចឈ្នះ ១-០ គ្រប់ប្រកួត និងឈ្នះពានរង្វាន់ ហើយខ្ញុំរកគ្រាប់មិនបាន ក៏ខ្ញុំមិនខ្វល់។ ខ្ញុំគ្រាន់តែចង់ឈ្នះ ទោះវាជាគ្រាប់បាល់ចូលទីខ្លួនឯង ឬអ្នកផ្សេងស៊ុតចូលក៏បាន”។
“កីឡាករផ្សេង អាចគិតថាវាជារឿងសំខាន់ ប៉ុន្តែសម្រាប់ខ្ញុំមិនសំខាន់ទេ។ ការពិត ខ្ញុំតែងចង់ស៊ុតឲ្យបានច្រើនគ្រាប់ ព្រោះវាអាចជួយក្រុម និងធ្វើឲ្យយើងឈ្នះការប្រកួត។ នេះជាមូលហេតុ ដែលខ្ញុំចង់រកគ្រាប់ឲ្យបាន ហើយមិនមែនខ្ញុំចង់បានពានរង្វាន់ផ្ទាល់ខ្លួននោះទេ”។
វែល នឹងត្រូវប៉ះក្រុមអៀរឡង់ខាងជើង នាកីឡដ្ឋាន Parc des Princes ទីក្រុងប៉ារីស ក្នុងការប្រកួត Euro 2016 វគ្គ១៦ក្រុមចុងក្រោយ នាវេលាម៉ោង១១:០០យប់នេះ ដើម្បីកាត់ក្ដីរកក្រុម១ ឡើងទៅវគ្គ៨ក្រុមចុងក្រោយជាបន្ត៕
0 comments: