ការបង្ហាញខ្លួន ជាផ្លូវការរបស់ iPhone 7 ហាក់ស្ថិតនៅឆ្ងាយ ខណៈដែលរូបរាងមិនផ្លូវការ របស់វា តែងបង្ហាញខ្លួនលើបណ្ដាញអ៊ីនធឺណិត ។
អាចជារូបរាងពិត iPhone 7
តែសម្រាប់ការបង្ហាញរូបរាង iPhone 7 ដោយ លោក Steve Hemmerstoffer ដែលជាអ្នកជំនាញ ខាងវិភាគទីផ្សារបច្ចេកវិទ្យានោះ បានធ្វើឲ្យគេជឿថា នោះអាចជារូបរាងពិត នៃ iPhone 7 ។
ការបង្ហាញនោះ iPhone 7 មិនមានរន្ធកាស ទំហំ 3,5mm នោះទេ ដែលនេះ វាស្រដៀងជាមួយ ព័ត៌មាន ដែលលេចលឺថា Apple នឹងប្រើប្រាស់កាសឥតខ្សែសម្រាប់ផលិតផល ជំនាន់ក្រោយ ។ លើសពីនេះ លោក Steve Hemmerstoffer បញ្ជាក់ផងដែរថា សម្រាប់ iPhone 7 ម៉ូដែល Pro ឬ Plus មានបំពាក់នូវកាមេរ៉ាភ្លោះ ៕
iPhone 7 ម៉ូដែល Pro ឬ Plus
Source: SB
អានបន្ត: IPhone 7នឹងមិនមានកាមេរ៉ាភ្លោះទេ
0 comments: