Cristiano Ronaldo តារាឆ្នើមជម្រើសជាតិព័រទុយហ្គាល់
Ronaldo ស៊ុតសរុប៣០ជើង ក្នុងការបង្ហាញខ្លួនឲ្យជម្រើសជាតិព័រទុយហ្គាល់ ទាំង៣ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូល និងច្រើនជាង Gareth Bale របស់ជម្រើសជាតិវែល ដែលស្ថិតនៅលេខរៀងទី២ ស្ទើរតែទ្វេជាពីរ (ស៊ុត១៧ជើង)។ ជាងនោះទៀត ចំនួនស៊ុតសរុបរបស់ CR7 នេះ ក៏ច្រើនជាងចំនួនស៊ុតរបស់ក្រុមជម្រើសជាតិ៨ផ្សេងទៀត ក្នុងនោះមាន អាល់បានី (២៩), សាធារណរដ្ឋឆេក (២៦), ស្លូវ៉ាគី (២៦), ទួរគី (២៦), អ៊ីតាលី (២៥), អ៊ីស្លង់ (២៣), ស៊ុយអែត (២៣) និងអៀរឡង់ខាងជើង (១៧)។
យ៉ាងណាក្ដី ចំនួនស៊ុត៣០ជើងរបស់តារាឆ្នើមក្រុម Real Madrid រូបនេះ ចំគោលដៅតែ៧ជើងប៉ុណ្ណោះ ដោយចាញ់ Bale ស្ថិតនៅលេខ១ ស៊ុតចំគោលដៅបាន១២ជើង ខណៈ Alvaro Morata ស្ថិតនៅលេខ៣ ស៊ុតចំគោលដៅ៦ជើង។
Ronaldo បានខកខានរកគ្រាប់បាល់ ២ប្រកួតដំបូងកាលព័រទុយហ្គាល់ ស្មើអ៊ីស្លង់ ១-១ និងស្មើអូទ្រីស ០-០ ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំរូបនេះ បានស៊ុតចូលទី២គ្រាប់ នៅប្រកួតចុងក្រោយក្នុងពូល ពេលប៉ះហុងគ្រី ជួយព័រទុយហ្គាល់តាមស្មើ ៣-៣ ឡើងទៅវគ្គ១៦ក្រុមជាបន្ត៕
អានបន្ត:
0 comments: