ក្រុមជម្រើសជាតិអាហ្សង់ទីន បានកក់កៅអីឡើងវគ្គផ្ដាច់ព្រ័ត្រ Copa America 2016 មុនគេហើយ បន្ទាប់ពីបំបាក់ក្រុមម្ចាស់ផ្ទះអាមេរិក ៤-០ អម្បាញ់មិញនេះ។
៤គ្រាប់របស់អាហ្សង់ទីន រកបានដោយ Ezequiel Lavezzi អតីតកីឡាករក្រុម PSG នៅនាទីទី៣, Lionel Messi តារាឆ្នើមក្រុម FC Barcelona ហ្វ្រីឃីកយ៉ាងអស្ចារ្យនៅនាទី៣២ មុនពេលខ្សែប្រយុទ្ធ Gonzalo Higuain របស់ក្រុម Napoli បន្ថែម២គ្រាប់ទៀតនៅនាទី៥០ និង៨៦។
អាហ្សង់ទីន ជាក្រុមជើងឯករង កាល Copa America 2015 ដោយចាញ់ម្ចាស់ផ្ទះឈីលី ប៉ុន្តែពួកគេកំពុងតែស្វែងរកពានរង្វាន់ជាលើកដំបូងរយៈពេល២៣ឆ្នាំ ដែលនឹងត្រូវប៉ះឈីលី ឬកូឡុំប៊ី នៅវគ្គផ្ដាច់ព្រ័ត្រខាងមុខ៕
0 comments: